សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំង Astra Zeneca ការពារកូវីដ-១៩ ដូសទី២ រួចរាល់ហើយ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ Astra Zeneca ដូសទី២រួចរាល់ហើយ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការបស់ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់។

1

2

3

នៅក្នុងដែរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ពីរនាក់បានហើយ! ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ មេសា ២០២១ ខាងមុខ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

4

5

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅ ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំ និងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត»។

6

សម្ដេចបន្តថា «រឿងដែលបារម្មណ៍តើ ខ្ញុំងងុយដេក ដូចកាលចាក់ដូសទីមួយឬទេ? បើងងុយដេក ឯកសារច្បាស់ជានៅលើតុ និងមិនបានហាត់ប្រាណផងដែរ»៕

7

8