រកឃើញឆ្លងកូវីដ-១៩ ចំនួន ៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់ ២៨នាក់ នៅឃុំស្វាយទាប និងឃុំស្វាយពោធិ៍

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ២៨នាក់ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និង ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ ទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ

២-ឈ្មោះ ឃាង សុខណា ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ

៣-ឈ្មោះ ហួ ណាវ ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ

៤-កុមារី សៅ គីមហ័រ អាយុ ៨ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាស ដូចខាងក្រោម៖

1

2

3

4