ខ្នោះបានសម្រេច! បុរសក្លាហានវ៉ៃសមត្ថកិច្ចរំដោះខ្លួនចេញពីការត្រួតពិនិត្យ(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានវីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញបុរសម្នាក់ដែលកំពុងប្រតាយប្រតប់ជាមួយសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើត។

1

បើតាមអ្នកអធិប្បាយក្នុងវីដេអូនេះបានបញ្ជាក់ថា បុរសខាងលើនេះបានជិះម៉ូតូមកដល់គោលដៅត្រួតពិនិត្យក្នុងការអនុវត្ដន៍បម្រាមរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល  សមត្ថកិច្ចបានឃាត់បុរសម្នាក់នេះមិនអោយធ្វើដំណើរទៅមុខ ផ្ទុយមកវិញបុរសម្នាក់នេះមិនបានគោរពតាមការណែនាំរបស់សមត្ថកិច្ចទេតែបែរជាជិះម៉ូតូបំបុកសមត្ថកិច្ចដើម្បីឆ្លងកាត់តំបន់ត្រួតពិនិត្យនេះ។ បន្ទាប់ពីការប្រតាយប្រតប់គ្នារួច បុរសខាងលើត្រូវបានសមត្ថកិច្ចការពារតំបន់នោះវាយខ្នោះ និងរង់ចាំដោះស្រាយតាមនីតិវិធីជាក្រោយ។

4

2

សូមសាធារណៈជនគ្រប់រូបចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

3

សូមទស្សនាវីដេអូខាងក្រោម៖