សង្ស័យអាជីវករ ១១នាក់ តម្រូវឱ្យអាជីវករចំនួន ៣៩៨នាក់ ដែលលក់ដូរនៅផ្សារបណ្តោះអាសន្នកីឡាដ្ឋានខេត្តកណ្តាល ធ្វើតេស្តរកវីរុសកូវីដ-១៩

កាលពីវេលាម៉ោង ១០យប់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានឱ្យអាជីវករចំនួន ៣៩៨នាក់ ដែលលក់ដូរនៅផ្សារបណ្តោះអាសន្នកីឡាដ្ឋាន ធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយសារតែមានជីវករ ១១នាក់ មានកំដៅ ៣៧អង្សាសេ។

4

5

ក្រោយពីយកសំណាករួចរាល់ គឺពួកគាត់ទាំងអស់នោះ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា តាមរយៈការធ្វើតេស្តជាមួយឧបករណ៍ RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមាន ឬអវិជ្ជមានក្នុងអំឡុងវង្វង់១០នាទី ឬ១៥នាទីប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោក រស់ ឡង់ឌី ប្រធានការិយាល័យ ព័ត៌មានទូរទស្សន៍ជាតិខេត្តកណ្តាល ដែលប្រចាំការនៅទីតាំងផ្ទាល់រាយការណ៍តាមប្រព័ន្ធតេឡេក្រាម។

1

3

6

សូមបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តបងប្អូនរួចហើយ ប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅនឹងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង និងត្រូវអនុញាត្តឱ្យចូលលក់នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ៕

2

7

8

ប្រភពពីៈ ហ្វេសប៊ុករដ្ឋបាលខេត្តកណ្តាល