ផ្សារចិននៅក្រុងព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្ន

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

1

អាជីវករនៅផ្សារចិនទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ។ ក្នុងករណីខកខាននៅទីតាំងខាងលើ អាចទៅផ្តល់វត្ថុសំណាកនៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីសម្រេច ដូចខាងក្រោម៖

2

3