ចូលរួមបុណ្យសព មិនដឹងថាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ អាជ្ញាធរតម្រូវឱ្យយកសំណាកទាំងអស់

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានយករថយន្តមកដឹកប្រជាពលរដ្ឋដែលចូលរួមកម្មវិធីបុណ្យសពបុរសម្នាក់ ទៅធ្វើចត្តាឡីស័កនៅក្នុងសាលាគំរូក្រុងកំពង់ឆ្នាំង ដោយសារតែសពទើបតែពិនិត្យរកឃើញមានជំងឺកូវីដ-១៩។

1

4

សពមានឈ្មោះ នូ ចុល ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានបូជានៅក្នុងវត្តព្រះរាមរង្សី។

2

តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សពជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

3

5

លុះនៅព្រឹកថ្ងៃទី១៩ វេលាម៉ោង៨ព្រឹក ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនៅរាជធានីភ្នំពេញ លទ្ធផលទទួលបានថាមានវិជ្ជមានកូវីដ-១៩ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០ ២១នេះ៕

6

ប្រភពពីៈ ហ្វេសប៊ុក