អ្នកសារព័ត៌មានម្នាក់ បែកគំនិតទៅកាច់សោរម៉ូតូ ត្រូវប៉ូ.លីសចាប់បាន

កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចពោធិ៍សែនជ័យ បានចាប់ឃាត់ខ្លួនអ្នកសាព័ត៌មានម្នាក់ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានសម្រេចហើយ តែម្ចាស់ចេញមកទាន់ស្រែកឆោឡោ ដេញចាប់បានម្នាក់ រត់គេចបាត់ម្នាក់ នៅតាមផ្លូវ១០៥ ភូមិក្បាលរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

1

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន គេហទំព័ កវីភ្នំដែក ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ បក្ខពួកម្នាក់ទៀតឈ្មោះ អាដូច ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះឈ្មោះ នួន សុខា ភេទប្រុស អាយុ៦៣ឆ្នាំ នៅផ្ទះលេខ២៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ រីឯម៉ូតូជនសង្ស័យលួច ម៉ាកស្កុបពី សេរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-2906។

2

សូមបញ្ជាក់ដែរថា មុនកើតហេតុ កូនស្រីរបស់ជនរងគ្រោះ ជិះម៉ូតូវិលត្រឡប់មកពីទិញទឹកដោះគេវិញ ចតទុកមុខផ្ទះ ចាក់សោកត្រឹមត្រូវ ស្រាប់តែនៅវេលាម៉ោង ៤ល្ងាច ឮសូរសម្លេង កាច់សោកម៉ូតូ ចេញមកមើលឃើញជនសង្ស័យ ២នាក់ ធ្វើសកម្មភាព កាច់បានហើយ ស្រែកឆោឡោ ផ្អើលទាំងកម្លាំងសមត្ថកិច្ចប្រចាំការក្បែរនោះ នាំគ្នាដេញចាប់ជនសង្ស័យបានម្នាក់ រត់គេចបាត់ម្នាក់ ដកហូតបានម៉ូតូ មួយគ្រឿងម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7917 សម្ភារៈសម្រាប់កាច់សោ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

3

4

5

6

7

ប្រភពពីៈ ហ្វេសប៊ុក