ឯកឧត្តម ឃួង ស្រេង តាមរយៈ ( Video Conference )៖ អាជ្ញាធរមូលដ្ឋាននឹងបណ្ណសម្គាល់ខ្លួនជូនមួយគ្រួសារចេញបានតែ ១នាក់ប៉ុណ្ណោះ

នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាល រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការងារការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន

01

ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការល្មើសចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួននៃការបិទខ្ទប់។

ចំពោះការអនុញ្ញាតជូនបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារអាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនហើយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា " បីកុំ បីការពារ "។

02

03

04

 

05

06

 

07

08

 

09

10

 

11

12

 

13