តំបន់មួយចំនួនក្នុងខណ្ឌទួលគោក, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យកំណត់ជា«តំបន់ក្រហម»

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសានេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចចំនួន៣ដាច់ដោយឡែកពីគ្នាក្នុងការកំណត់តំបន់មួយចំនួនក្នុងខណ្ឌចំនួន៣កំណត់ជា"តំបន់ក្រហម" ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

១. សេចក្ដីសម្រេចលេខ០៩២/២១សសរ បានកំណត់ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ជា"តំបន់ក្រហម"។

1

2

3

២.សេចក្ដីសម្រេចលេខ០៩៣/២១សសរ បានកំណត់ភូមិសាស្ដ្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ជា"តំបន់ក្រហម"។

4

5

6

៣.សេចក្ដីសម្រេចលេខ០៩៤/២១សសរ បានកំណត់ភូមិសាស្ដ្រភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាន ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ជា"តំបន់ក្រហម"។

7

8

9

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម