ទីក្រុងAbu Dhabi ចាត់ទុកវ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពខ្ពស់ខ្លាំង(ជាង៩០%) ការពារប្រជាជនរបស់ខ្លួន ផុតពីជំងឺកូវីដ-១៩

អារ៉ាប់រួម ៖ តាមសេចក្តីប្រកាសរបស់អាជ្ញាធរក្រុង បានឱ្យដឹងថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពជាង ៩០% ពីការចម្លងវីរុសកូវីដ-១៩។ បើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា មានការថយចុះយ៉ាងខ្លាំងនៃអត្រាចម្លងថ្មីពីជំងឺកូវីត-១៩ ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងទាំង ២ដូសរួច។

01

មជ្ឈមណ្ឌលសុខភាពសាធារណៈ Abu Dhabi រកឃើញថា អ្នកឆ្លងវីរុសកូវីដ-១៩ភាគច្រើន បានធូរស្រាលនេះ ហើយមានអ្នកជំងឺខ្លះមិនបន្តការព្យាបាលនៅមន្ទីរពេទ្យទេ បន្ទាប់ពីចាក់ចាក់វ៉ាក់សាំងលើកទី ១ និងលើកទី ២ រួចមក។ តាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពរហូតទៅ ៩៣% ក្នុងការការពារនៅតាមមន្ទីរពេទ្យ និងមានប្រសិទ្ធិភាព ៩៥% នៅតាមមន្ទីរពេទ្យជាច្រើនតាមរយៈការមើលថែយ៉ាងយកចិត្តទុកដាក់។ ប្រសិនបើអ្នកជំងឺបានចាក់វ៉ាក់សាំងចំនួន ២ដូសរួច ជាលទ្ធផលគឺគ្មានអ្នកស្លាប់ទេ។

02

ប្រសិទ្ធភាពរបស់វ៉ាក់សាំងខាងលើ បានកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់បាន ៩៥%។ នៅពេលនេះទីក្រុង Abu Dhabi គ្មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទៀតទេ ប្រសិនបើអ្នកជំងឺបានទទួលការចាក់វ៉ាក់សាំងទាំងពីរលើក។

04

អ្នកស្រាវជ្រាវបាននិយាយថា ការឆ្លងវីរុសនេះនឹងបង្កហានិភ័យរឹតតែខ្លាំងឡើង នៅពេលដែលវីរុសបំលែងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ ឱកាសនៃការបំលែងខ្លួនរបស់វានឹងមានល្បឿនលឿន ហើយអាចបង្កឱ្យមានផលវិបាកដល់សុខភាពក្នុងរយៈពេលវែង។ ផលវិបាកជំងឺកូវីដ-១៩នេះ អាចប៉ះពាល់ដល់មនុស្សវ័យចំណាស់ មនុស្សមានជំងឺរ៉ាំរ៉ៃ និងមានសុខភាពល្អមួយចំនួនតូចផងដែរ។ ផលវិបាកដោយជំងឺកូវីដ-១៩ មានដូចជា កំហូចសរីរាង្គ កំណកឈាម និងផលវិបាកផ្សេងទៀត ដែលតម្រូវឱ្យព្យាបាលរយៈពេលវែង។

លោកស្រីវេជ្ជបណ្ឌិត Farida Al Hosani បាននិយាយថា វ៉ាក់សាំងដែលមាននៅក្នុងប្រទេសនេះ គឺជាថ្នាំដ៏ល្អបំផុតនៅលើពិភពលោក។ ប្រទេសអារ៉ាប់រួម មានគោលបំណងពង្រីកការព្យាបាលដោយវ៉ាក់សាំង ដើម្បីជួយប្រជាជនទទួលបានសុខមាលភាព។ សារសំខាន់នៃការចាក់វ៉ាក់សាំង គឺដើម្បីកាត់បន្ថយការឆ្លង ការការពារមនុស្សចាស់ និងការការពារកុមារផងដែរ៕

03

06

ប្រភពពីៈ The National News