មានឯកសារ ៣សន្លឹក នេះទើបអនុញ្ញាតឱ្យធ្វេីដំណេីរទៅបាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្ដសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៖

សមត្ថកិច្ចនឹងអនុញ្ញាតឱ្យធ្វេីដំណេីរទៅប្រកបការងារ ឬមុខរបរ ចំពោះអាជីវកម្ម ឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណេីរការ ដោយប្រេីប្រាស់ឯកសារចំនួន ០៣ ដូចខាងក្រោម៖

02

១. លិខិតអនុញ្ញាតការធ្វេីដំណេីរចេញដោយ គ.ប.ខ

២. លិខិតបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណេីត ឬសៀវភៅគ្រួសារជាដេីម)

៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬពីអាជ្ញាធរ។

ចំពោះ អ្នកប្រកបអាជីវកម្ម ឬសេវាកម្មដឹកជញ្ជូនទាក់ទងនឹងម្ហូបអាហារ,គ្រឿងឧបភោគបរិភោគ, សេវាប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេវាអាទិភាព អាចធ្វេីដំណេីរ ដោយប្រាស់ឯកសារទី២ និងទី៣ មួយរយៈខ្លីសិន។

សូមម្ចាស់អាជីវកម្ម ឬសេវាកម្ម ខាងលេី រូតរះទៅស្នេីសុំលិខិតអនុញ្ញាត ធ្វេីដំណេីរពី គ.ប.ខ (សាលារាជធានីភ្នំពេញ) ដែលអាជ្ញាធរនឹងធ្វើការកំណត់អំពីទីតាំង និងលក្ខខណ្ឌក្នុងការស្នើសុំក្នុងពេលឆាប់ៗខាងមុខនេះ។

03

01

2021 04 19_19 01 06