យល់ដឹង ពីការប្រើប្រាស់ថ្នាំគ្រាប់លេបពន្យារកំណើតដែលមានផ្ទុកនូវអរម៉ូនតែ ១មុខឬ ២មុខបញ្ចូលគ្នា

🟢Oral contraceptive pillគឺជាថ្នាំគ្រាប់លេបពន្យារកំណើតដែលមានផ្ទុកនូវអរម៉ូនតែ១មុខឬពីរមុខបញ្ចូលគ្នា

🟢C.O.C(អរម៉ូន២មុខ oestrogen and progestogen 21គ+7គជាតិដែកឬក្រុមហ៊ុនខ្លះគ្មានជាតិដែក)

*គុណសម្បិត្ត

+ឈប់ប្រើភ្លាមអាចឆាប់មានកូនបានរហ័សជាងPOP

+មានប្រសិទ្ធភាពខ្ពស់ជាងPOP

+រដូវទៀង បន្ថយបរិមាណ/បន្ថយការឈឺចាប់រដូវ

+បង្ការភាពស្លេកស្លាំង

+ជួយបង្ការជម្ងឺមហារីកមួយចំនួន

*គុណវិបត្តិ

+ប៉ះពាល់ដល់បរិមាណ/គុណភាពស្រ្តីបំបៅដោះកូន

*របៀបលេប

+ របៀបចាប់ផ្តើមប្រើស្ត្រីទូទៅ( ថ្ងៃណាមួយក៏ដោយពេលកំពុងមករដូវតែមិនលើស៥ថ្ងៃ)

+ស្រីទើបសម្រាល/ទើបរលូត/ទើបរំលើតហើយចាប់ផ្តើមលេបភ្លាមៗ ស

+ស្ត្រីបំបៅដោះកូនតែមិនសុទ្ធចាប់ផ្តើមលេប១គ្រាប់ក្រោយសម្រាលបាន១សប្តាហ៍កន្លះ

+ស្ត្រីសម្រាលកូនបៅដោះសុទ្ធចាប់ផ្តើមលេប១គ្រាប់ថ្ងៃណាមួយក៏បានកំឡុង៦សប្តាហ៍

*ពេលខកខានលេប

+ភ្លេចលេបតិចជាង២៤មត្រូវលេបគ្រាប់ដែលភ្លេចភ្លាមហើយបន្តលេបគ្រាប់ថ្មីជាធម្មតា

+ភ្លេចលេបលើសពី១ថ្ងៃតែតិចជាង៣ថ្ងៃត្រូវលេបគ្រាប់ដែលភ្លេចភ្លាមហើយបន្តលេបគ្រាប់ថ្មីជាធម្មតាត្រូវរួមភេទដោយប្រើស្រោម/តមរួមភេទ/វិធីការពារធម្មជាតិនានារយះពេល១សប្តាហ៍

+ខកខានលើសពី៣ថ្ងៃរង់ចាំឳកាសចាប់ផ្តើមជាថ្មី

🟢ថ្នាំលក់លើទីផ្សារ OK pill, Yasmin, Dian35 Marvelon(Eva)

01

02

03

🟢P.O.C(អរម៉ូន១មុខ progestogenមាន28គ្រាប់)

*គុណសម្បត្តិ

+មិនប៉ះពាល់ទឹកដោះទាំងបរិមាណនិងគុណភាព

+មានផលរំខានតិចជាងC.O.C

+បង្ការជម្ងឺមហារីកស្បូន, អូវែ, ដោះនិងជម្ងឺរលាកអាងត្រគាក

*គុណវិបត្តិ

+ខកខានលេបមិនបានយូរ

+មិនអាចបង្ការជម្ងឺកាមរោគ

+មិនអាចការពារកូនក្រៅស្បូនបាន

+រដូវមិនទៀង ប្រែប្រួលទម្ងន់ពិសេសប្រើយូរ

+យឺតក្នុងការមានកូនមកវិញនៅពេលឈប់ប្រើ

*របៀបចាប់ផ្តើមប្រើ

+ស្ត្រីទូទៅថ្ងៃណាមួយក៏ដោយពេលកំពុងមករដូវតែមិនលើស៥ថ្ងៃ

+ស្រីទើបសម្រាល/ទើបរលូត/ទើបរំលើតហើយចាប់ផ្តើមលេបភ្លាមៗ

+ ស្ត្រីបំបៅដោះកូនតែមិនសុទ្ធចាប់ផ្តើមលេប១គ្រាប់ក្រោយសម្រាលបាន១ប្តាហ៍កន្លះ ស្

+ត្រីសម្រាលកូនបៅដោះសុទ្ធចាប់ផ្តើមលេប១គ្រាប់ថ្ងៃណាមួយក៏បានកំឡុង៦សប្តាហ៍

*ពេលខកខានលេប

+ភ្លេចលេបតិចជាង១២មត្រូវលេបគ្រាប់ដែលភ្លេចភ្លាមហើយបន្តលេបគ្រាប់ថ្មីជាធម្មតា

+បើភ្លេចលេបលើស១២មតែក្នុងកំឡុង២៤មត្រូវលេបគ្រាប់ដែលភ្លេចភ្លាមហើយបន្តលេបគ្រាប់ថ្មីធម្មតាតែត្រូវរួមភេទដោយប្រើស្រោម/តមរួមភេទ/វិធីការពារធម្មជាតិនានា រយះពេក២សប្តាហ៍ បើភ្លេចលេបលើស២៤មមិនចំបាច់លេបតទេរង់ចាំចាប់ផ្តើមលេបសារជាថ្មី

+បើរាកក្អួតខ្លាំងខ្លាត្រូវលេប១គ្រាប់បន្ថែម តែបើនៅតែបន្តក្អួតលើស១ថ្ងៃត្រូវលេបធម្មតារួមជាមួយការប្រើស្រោម/តមរួមភេទ/វិធីធម្មជាតិនានារហូតបាត់ក្អួតនិងបន្ត២សប្តាហ៍ទៀត

ចាប់ផ្តើមលេប១គ្រាប់ថ្ងៃណាមួយក៏បានកំឡុង៦សប្តាហ៍

🟢 ថនាំលក់លើទីផ្សារម៉ាកRenatrel...

04