តើអ្នកដឹងទេ! វីរុសកូវីដ-១៩ វាបំផ្លាញផ្លូវដង្ហើមហើយ ព្រមទាំងបង្កបញ្ហាដល់ប្រព័ន្ធប្រសាទទៀត

កាលពីថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានផ្សាយថា អ្នកជំងឺកូវីដ-១៩ភាគច្រើន ក្រោយបានឆ្លងមេរោគនឹងមានបញ្ហាផ្លូវដង្ហើមស្រាល និងមធ្យម អាស្រ័យតាមស្ថានភាពសុខភាព ហើយជាសះស្បើយឡើងវិញដោយមិនត្រូវការការព្យាបាលពិសេសនោះទេ។

ប៉ុន្តែក្រោយពីការសិក្សាបន្ថែមទៀត លោក William C. Davison, MD គ្រូពេទ្យសរសៃប្រសាទ បានរកឃើញថា ជំងឺកូវីដ-១៩ មិនត្រឹមតែអាចបង្កផលប៉ះពាល់ផ្នែកផ្លូវដង្ហើមនោះទេ នៅអាចបង្កគ្រោះថ្នាក់ដល់ផ្នែកផ្សេងលើរាងកាយរួមមាន៖ បាត់បង់ក្លិន រសជាតិ ខ្សោយការស្ដាប់ បូករួមទាំងប្រព័ន្ធប្រសាទទៀតផង។ ជាទូទៅប្រព័ន្ធសរសៃប្រសាទមានពីរផ្នែកសំខាន់ៗគឺ ខួរក្បាល និងខួរឆ្អឹងខ្នង ដែលប្រព័ន្ធនេះងាយនឹងរងគ្រោះពីវីរុសកូវីដខ្លាំងផងដែរ។

01

បើតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London ចក្រភពអង់គ្លេស បានចុះផ្សាយក្នុងទិនានុប្បវត្តិខួរក្បាលដោយវិភាគទិន្នន័យអ្នកជំងឺកូវីដចំនួន ៤៣នាក់ ដែលពួកគេទាំងនោះមានអាយុខុសៗគ្នា ចាប់ពីអាយុ ១៦ឆ្នាំ ដល់ ៨៥ឆ្នាំ ហើយបានព្យាបាលនៅមន្ទីរពេទ្យជាតិផ្នែកប្រសាទសាស្រ្ត និងវះកាត់សរសៃប្រសាទ (NHNN) នៅទីក្រុងឡុងដ៏។

02

លទ្ធផលសិក្សារកឃើញថា ទោះបីអ្នកជំងឺកូវីដ-១៩មានករណីស្រាលក៏ដោយ ក៏ពួកគេនៅតែមានរោគសញ្ញាបញ្ហាសរសៃប្រសាទដែរ។ ក្នុងនោះគេរកឃើញក្រុមអ្នកជំងឺដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទមាន ៥ ប្រភេទដូចជា ជំងឺរលាកស្រោមខួរ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃប្រសាទ ស្ទះសរសៃឈាមក្នុងខួរក្បាល និងជំងឺពិបាកផ្ចង់អារម្មណ៍។

04

យ៉ាងណាក្ដី នេះមិនមែនមានន័យថា គ្រប់អ្នកជំងឺសុទ្ធតែប្រឈមហានិភ័យទាំងអស់នេះឡើយ វាអាចមានបញ្ហាតិច ឬច្រើនតាមស្ថានភាពសុខភាពរៀងខ្លួន។ ក្រៅពីនោះអ្នកជំងឺបាត់បង់សមត្ថភាពគ្រប់គ្រងប្រព័ន្ធប្រសាទផ្សេងទៀតដូចជា ពិបាកដឹងក្លិន មិនសូវស្គាល់រសជាតិ ត្រចៀកចុះខ្សោយ មានបញ្ហាដំណេក និងមានបញ្ហាលើការចងចាំ៕

03

05

06

07

08

ប្រភពពីៈ KTD