សម្ដេចតេជោ! វិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្ដសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្ដសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្ដីណែនាំនេះបានបញ្ជាក់ថាដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្ដសេចក្ដីសម្រេចលេខ ៤៩សសរ ស្ដីពីការបិទខ្ទប់់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលសូមណែនាំនូវវិធានការដូចជា៖

ត្រូវរឹតបន្ដឹងនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងត្រូវហាមឃាត់មិនឲ្យបើកដំណើរការចំពោះផ្សារ ឫទីតាំងដែលមិនរៀបរយ ឫមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ១៩។ អជ្ញាធរត្រូវហាមឃាត់ដាច់ខាតនូវរាល់ទីតាំងណាដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី។

សូមអានសេចក្ដីលំអិតនៅខាងក្រោម៖

1

2

3