ក្ដៅៗ! បិទផ្សារ ៤ទៀត ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន

ភ្នំពេញ៖ យោងលិខិតដែលទទួលនៅថ្ងៃទី១៩ ខែមេសានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារចំនួន០៤ រួមមាន៖ ផ្សារត្រពាំងថ្លឹង ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និងផ្សារសេនជូរីផ្លាហ្សា។

1_Page_1

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមផ្អាកដំណើរការបណ្ដោះអាសន្ននូវផ្សារចំនួន០៤នេះ ដោយគិតចាប់ពីម៉ោងសូន្យ នាទី  ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

1_Page_2

ទន្ទឹមនឹងនោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៏បានអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការនៅក្នុងផ្សារ និងក្រុមគ្រួសារអាជីករដែលពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារទាំង០៤កន្លងមក បើមានអាការៈក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក និងពិបាកដកដង្ហើម សូមអញ្ជើញមកយកសំណាកតេស្ដមេរោគកូវីដ១៩ជាបន្ទាន់។

1_Page_3

1_Page_4