រដ្ឋបាលខេត្ដស្វាយរៀងប្រកាសរកឃើញអ្នកវិជ្ជមានកូវីត១៩ ចំនួន០៨នាក់

ស្វាយរៀង៖ យោងតាមការប្រកាសលើផេកហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្ដស្វាយរៀងនៅថ្ងែទី១៩ ខែមេសានេះ បានបញ្ជាក់ពីចំនួនបុគ្គលដែលវិជ្ជមានជំងឺកូវីដ១៩ចំនួន ០៨នាក់។ បុគ្គលដែលមានវិជ្ជមានជំងឺកូវីដ១៩ មានទីលំនៅ និងបម្រើការងារនៅសង្កាត់បាវិត ក្រុងបាវិដ ខេត្ដស្វាយរៀង។

រដ្ឋបាលខេត្ដ ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឫប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្ដាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាព។

ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជាក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក និងពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ត ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ។

1