រដ្ឋបាលខេត្ដកណ្ដាល​ ប្រកាសកែតម្រូវព័ត៌មានទាក់ទងនឹងផ្សារកីឡាដ្ឋានបាល់ទាត់

កណ្ដាល៖ យោងតាមហ្វេសបុកផេករបស់រដ្ឋបាលខេត្ដកណ្ដាលដែលចុះផ្សាយនៅថ្ងៃទី១៩ ខែមេសានេះ បានប្រកាសសូមកែតម្រូវព័ត៌មានដែលបានធ្វើការចេញផ្សាយ កាលពីយប់ថ្ងៃទី ១៨ខែមេសាឆ្នាំ២០២១ ម្សិលមិញនេះ មានចំណងជើងថា៖ «ផ្សារបោះដុំបន្លែ ជំនួសទីតាំងផ្សារដើមគររាជធានីភ្នំពេញ និងរៀបចំបណ្តោះអាសន្ននៅកីឡដ្ឋានបាត់ទាត់ »។

1

រដ្ឋបាលខេត្ដកណ្ដាលបានបន្ដទៀតថា "ព័ត៌មាន ដែលចេញផ្សាយខុសបច្ចេកទេស ព្រោះថាក្រុមការងារ ដែលផលិតធ្វើការផ្សព្វផ្សាយពុំបានសិក្សាប្រភពអាយបានច្បាស់លាស់ អាស្រយ័ហេតុនេះ យើងខ្ញុំសូម កែតម្រូវព័ត៏មាននេះ ជារឿងភន្ត័ច្រឡំមិនត្រឹមត្រូវ តាមគោលការណ៍ របស់រដ្ឋបាលខេត្តកណ្តាល។

2

យើងខ្ញុំសូមអធ្យាស្រយ័ និងសូមអភ័យទោស ចំពោះ បណ្តាប្រពន្ធ័ឃោសនារដ្ឋ និងឯកជន ប្រពន្ធ័បណ្តាញសង្គម ទូរទស្សន៍អនឡាញ និងសាធារណះជន សួមជ្រាបជាព័ត៌មាន និងមេត្តាកុំយកព័ត៏មាននេះធ្វើការ ផ្សព្វផ្សាយបន្តទៀត។ គួសបញ្ជាក់ថា៖ ជាក់ស្តែងតាមគោលការណ៍ របស់អភិបាលខេត្តកណ្តាល និងអាជ្ញាធរ ក្រុងតាខ្មៅ បានរៀបចំផ្សារ

4

លក់ដូរបណ្តោះអាសន្ននៅកីឡដ្ឋាន បាល់ទាត់ខេត្តកណ្តាលនាពេលនេះ ក្នុងគោលបំណង អោយបងប្អូនអាជីវករ លក់បន្លែផ្លែឈើត្រីសាច់ជាដើម ជំនួសអោយផ្សារក្រុងតាខ្មៅ ទាំងតូចទាំងធំ ដែលប្រកាសបិទបណ្តោះអាសន្ន ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរិករាលដាលជម្ងឺកូវិដ ១៩ ឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ៕"

អាស្រ័យដូចរដ្ឋបាលខេត្ដកណ្ដាលបានជូនដំណឹងជាថ្មីនេះ សូមសាធារណជនមេត្ដាកុំយល់ច្រឡំបន្ដទៀត។

3

5

6

7

8