ក្រោយពីចាក់វ៉ាក់សាំងក្រុមហ៊ុនមួយនេះ ប្រជាជនអ៊ីស្រាអែល មិនបាច់ពាក់ម៉ាសទៀតទេចាប់ពីថ្ងៃនេះតទៅ

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលអ៊ីស្រាអែលប្រកាសថា ប្រជាជនអ៊ីស្រាអែល អាចចេញទៅទីសាធារណៈបានដោយមិនចាំបាច់ពាក់ម៉ាស់ទៀតនោះទេ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន france24។

01

មូលហេតុដែលអ៊ីស្រាអែលអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន អាចមិនពាក់ម៉ាស់ក្នុងទីសាធារណៈបាន គឺដោយតែអ៊ីស្រាអែលទទួលបានជោគជ័យទៅលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer-BioNTechទៅលើប្រជាជនរបស់ខ្លួន។ ហើយក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសរួចមក ឃើញថាអត្រានៃការឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុត ដោយពីមុនក្នុងមួយថ្ងៃធ្លាប់មានករណីឆ្លងរាប់ពាន់នាក់ ឥឡូវធ្លាក់មកនៅត្រឹម ៣៤នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២១។

02

03

ក្រៅពីការអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ អ៊ីស្រាអែលបានប្រកាសអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច អាចចូលមកលេងប្រទេសខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័កថែមទៀតផង។

អ៊ីស្រាអែលបានជ្រើសរើសយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិកសហការជាមួយអាល្លឺម៉ង់ Pfizer-BioNTech យកមកចាក់ឱ្យប្រជាជនរបស់ខ្លួនប្រមាណ ៩,៣លាននាក់។ ហើយបើគិតមកដល់ពេលនេះ ប្រជាជនសរុបដែលបានចាក់វ៉ាក់សាំង ២ដូសរួចហើយ មាន ៥៤,៩% ហើយ ៤៥,១% ដូសទី១ និងត្រៀមចាក់វ៉ាក់សាំងដូសទី២នាពេលខាងមុខនេះ។

គួររលឹកដែរថា បើគិតមកទល់នឹងពេលនេះ ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសអ៊ីស្រាអែល សរុបមានចំនួន ៨៣៦,៩២៦ករណី ក្នុងនោះ អ្នកជាសះស្បើយពីជំងឺមាន ៨២៨,០៥២នាក់ អ្នកកំពុងព្យាបាល ២,៥៤០នាក់ និងអ្នកស្លាប់ចំនួន ៦,៣៣៤នាក់៕

04

05

06