ជួយប្រាប់អ្នកកំពង់ធំ! កុំបំពានវិធានការរដ្ឋបាលព្រោះនឹងទទួលការពិន័យអន្ដរការណ៍

កំពង់ធំ៖ រដ្ឋបាលខេត្ដកំពង់ធំបានចេញសេចក្ដីសម្រេចស្ដីពីការពិន័យអន្ដរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ដ្រខេត្ដកំពង់ធំ។

ក្នុងសេចក្ដីសម្រេចនោះគ៏បានកំណត់ចំនួនទឹកប្រាក់ពិន័យតិចបំផុត ១.០០០.០០០រៀល និងច្រើនបំផុត៣.០០.០០០រៀលទៅតាមប្រភេទនៃការល្មើស។បុគ្គលដែលមិនគោរពដោយចេតនាវិធានការ រដ្ឋបាលខាងលើ និងបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។

1

2

3

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំបានអនុវត្តពិន័យ និងធ្វើការអប់រំចំពោះបុគ្គល ១៤នាក់ ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ធំបានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខ សញ្ញា០៥នាក់បន្ថែមទៀត ដែលមិនគោរពវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

4

1