គុ.កកំពុងរង់ចាំ! ចាប់រំ.លោ.ភនារីម្នាក់បានសម្រេចពេលប្រពន្ធមិននៅ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះឈ្មោះអ.វ អាយុ៣២ឆ្នាំ ករណីរំ.លោ.ភសេ.ពសន្ថវ:។

1

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានមកលេងប្រពន្ធនៅក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែត ហើយបានទៅផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹង។ ក្រោយមកក៏ត្រលប់ទៅបន្ទប់ជួលវិញ តែពេលទៅដល់ប្រពន្ធមិននៅបន្ទប់ ព្រោះរវល់ទៅធ្វើការ មានតែនារីរងគ្រោះម្នាក់ អាយុ៣២ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ឋកំពុងដេកនៅក្នុងបន្ទប់ម្នាក់ឯង។

3

ជនសង្ស័យក៏ស្ទុះទៅច្របាច់ក គំ.រាមស.ម្លា.ប់ រួចធ្វើសកម្មភាពចាប់រំ.លោ.ភទាល់តែបានសម្រេច។ ក្រោយពីហេតុការណ៍កើតឡើងរួចនារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។

2

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារភាពនៃជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាបញ្ជាក់ឱ្យឃើញថា ជនសង្ស័យឈ្មោះ￸ អៀក សេងថៃ ពិតជាបានប្រព្រឹត្តបទល្មើសរំ.លោភ.សេពស.ន្ថវ:លើនារីរងគ្រោះ￸ពិតប្រាកដមែន ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

4