ដល់កហើយ! ឆ្លងកូវីដក្នុងមួយថ្ងៃជាង ២០ម៉ឺននាក់ គ្រែមួយត្រូវគេងព្យាបាល ២នាក់ ដោយសារខ្វះគ្រឿងបរិក្ខាពេទ្យ

ឥណ្ឌាៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ទិន្ន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌាបានរាយការណ៍ពីកំណើននៃឆ្លងកូវីដ-១៩ ដែលមានចំនួនអ្នកកើតថ្មីច្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយប៉ុណ្ណោះ។

01

បើតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ប្រទេសឥណ្ឌាមានករណីអ្នកឆ្លងកូវីដរហូតដល់ទៅ ២៦១,៥០០នាក់ នេះបើគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ ហើយការឆ្លងដ៏កំហុកនេះ ធ្វើឱ្យមានចំនួនសរុបនៃការឆ្លងមានការកើនឡើងរហូតដល់ទៅ ១៤,៨លាននាក់។

02

ប្រទេសឥណ្ឌា ជាប្រទេសដែលផ្ទុះកូវីដរលកទី២នេះ មានអ្នកឆ្លងខ្លាំងលើសលប់ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលជាប់លំដាប់លេខ២ បន្ទាប់ពីប្រទេសអាមេរិកនេះ បើយោងតាមរយៈតួលេខនៅអាមេរិកមានអ្នកឆ្លងសរុបជាង ៣១លាននាក់។

03

ដោយសារការឆ្លងជំងឺកូវីដ-១៩ហក់ឡើងខ្លាំង បណ្តាលឱ្យមានចំនួនអ្នកស្លាប់ក៏មានការកើនឡើងខ្ពស់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១,៥០១នាក់ ទិន្ន័យសរុបគឺ ១៧៧,១៥០នាក់ហើយ។ មកទល់នឹងស្ថានភាពបែបនេះ ធ្វើឲ្យប្រទេសឥណ្ឌាជួបបញ្ហាធំ គឺខ្វះខាតគ្រែសម្រាប់អ្នកជំងឺគេង ខ្យល់អុកស៊ីហ្សែន និងវ៉ាក់សាំងសម្រាប់ចាក់ការពារប្រជាជនផងដែរ៕

04

05

06