ឌឺហេស! ទំនេរយករូបចាស់ បង្ហោះរូបភាពផឹកស៊ីមានអីប៉ូលីសហៅទៅវាស់កំពស់

បន្ទាយមានជ័យ៖ យោងតាមផេកស្នងការដ្ឋានខេត្ដបន្ទាយមានជ័យបានចុះផ្សាយ នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់គណនីអាខោនហ្វែសប៉ុក ឈ្មោះ "Kanha Kim" ដែលបានបង្ហោះរូបភាព ផឹកស៊ី ដែលមានគ្នាច្រើន ជាច្រើនសន្លឹកកាល ពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។

1

គណនីអាខោនហ្វែសប៉ុក ឈ្មោះ "Kanha Kim"ក៏បានភ្ជាប់នឹងខ្លឹមសារថា ៖ "អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប #ជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម" និងមានអ្នកចែករំលែករូបភាព ជាច្រើន បន្ទាប់មកសាម៉ីខ្លួនបាន មកសារភាព និង ធ្វើការសុំទោស នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយ មានជ័យ (ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ) ដើម្បីប្រាប់អំពីមូលហេតុដែលខ្លួនបានប្រព្រឹត្ត ។

7

ក្រោយពីបានសាកសួរបានឲ្យដឹងថា ៖ រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពី ខែ ធ្នូ ឆ្នាំ ២០២០មកហើយ ដោយមានទំនាស់ជាមួយបងប្អូនអ្នកជិតខាងទើបយក រូបនោះមកផុស សារជាថ្មី ធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និង មិនគោរពតាម អនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល ៣ ការពារ ៣ កុំ ។

3

តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនោះ ជា រូបភាពបានបង្ហោះក្នុង ខែ ធ្នូ ឆ្នាំ ២០២០ ពិតប្រាកដមែន ។ ដោយមានការណែនាំពី លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំ ឲ្យ បញ្ឈប់ការបង្ហោះរូបភាពដែលធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈតទៅទៀត។

4

6

សូមទស្សនាវីដេអូលំអិតខាងក្រោម៖