កុំព្រហើន! ប្រជាពលរដ្ឋ៨នាក់ រងការផាកពិន័យដោយមិនពាក់ម៉ាស នៅស្រុកព្រៃនប់

ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស  នេះយោងទៅតាមផេកផ្លូវការរបស់សាលាខេត្តព្រះសីហនុដែលបានចុះផ្សាយ។

37

យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស។

1

កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិន គោរពវិធានការគម្លាតសុវត្ថិភាព»។

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

8

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

ក្នុងនោះដែររដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕

7

6

3

4

2

5