ផ្សារបឹងត្របែកផ្លាហ្សា និងផ្សារធំទួលសង្កែ(សាំហាន់) ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខណ្ឌចំការមន លោក ថេង សុថុល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖

01

02

នៅថ្ងៃដដែលនោះដែរ អភិបាល នៃគណៈអភិបាលខណ្ឌខណ្ឌឫស្សីកែវ លោក ជា ពិសី ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់) ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖

03

04