ករណីដំបូងគេ! នគរបាលខេត្តកណ្តាលប្រើវិធានការច្បាប់ចាប់អ្នកបំពានវិធានការរដ្ឋបាលក្នុងការបិទខ្ទប់

កណ្ដាល៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នគរបាលខេត្តកណ្តាលប្រើវិធានការច្បាប់ចាប់អ្នកបំពានវិធានការរដ្ឋបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល យកទៅផាកពិន័យចំនួន៣នាក់ នៅរោងកាហ្វេ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ជនដែលបំពានវិធានការរដ្ឋបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទី១ ឈ្មោះ ម៉ៅ ប៉ាក់ ភេទប្រុស ឆ្នាំកំណើត ១៩៧៤ ទី២ ឈ្មោះ ទេព វ៉ាន់ ភេទប្រុស ឆ្នាំកំណើត ១៩៧២ និងទី៣ ឈ្មោះ លេ ហុងហ្វុង ភេទប្រុស ឆ្នាំកំណើត ១៩៧៦ អ្នកទាំង៣នេះស្នាក់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ។ ប្រភព៖ Cheu Tongleng

1

2

3