ព្រហើនណាស់! ក្មេងស្ទាវ បើកឡានបុកមន្ត្រីនគរបាលដែលកំពុងអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច បានបញ្ជូនក្មេងស្ទាវម្នាក់ ដែលបានបើករថយន្តបុកសមត្ថកិច្ចដែលកំពុងតែ បិទខ្ទប់នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបាក់ជើង (បាក់ឆ្អឹងស្មងជើង-ប្រេះឆ្អឹងប្រអប់ជើងស្តាំ)។ ករណីហិង្សាដោយចេតនា ដែលល្មើសសេចក្តីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញនោះ គឺនៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

1

តាមសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលបានបញ្ជូនទៅតុលាការនោះឈ្មោះ បាន ម៉េងហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកឯជនរងគ្រោះឈ្មោះ ឯក សារ៉ន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ១៧០ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

2

ហេតុការណ៍ មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ស.ស.រ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះ ជាអធិការរង បានឃាត់សួរនាំរកលិខិតអនុញ្ញាតចេញ-ចូល ឃើញថាពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនសង្ស័យ បើករថយន្តត្រលប់ទៅក្រោយវិញ។

7

ប៉ុន្តែជនសង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុកជនរងគ្រោះឲ្យដួល កិនជើងជនរងគ្រោះបណ្តាលបាក់ឆ្អឹងស្មងជើង និងប្រេះប្រអប់ជើងស្តាំ រួចជនសង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងរថយន្ត បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕

3

4

5

6