ច្រើនម្ល៉េះ! យកសំណាក៦៨០នាក់ មានវិជ្ជមានចំនួន ៦០ នាក់នៅផ្សារនាគមាស(មានវីដេអូ)

ភ្នំពេញ៖ នៅវេលាយប់នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ កំពុងតែមមាញឹកបំផុតក្នុងការយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង ប្រយោល នៅផ្សារនាគមាស ដែលភាគច្រើនជាអាជីវករលក់ដូរនៅក្នុងផ្សារនាគមាស ដែលក្នុងចំណោមអ្នកដែលត្រូវបានយកសំណាកចំនួន ៦៨០នាក់ មានវិជ្ជមានចំនួន ៦០ នាក់ នៅក្នុងទឹកដី នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានទៅយកសំណាកពីអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង ប្រយោល នៅផ្សារនាគមាសតាំងពីម៉ោង ៩៖០០ព្រឹក រហូតមកដល់ពេលនេះ ដោយធ្វើតេស្ដដោយប្រើឧបករណ៍តេស្ដប្រភេទថ្មី(COVID-19 Rapid Antigen Test)ដែលក្រសួងសុខាភិបាលទើបណែនាំឲ្យប្រើ។

12

14

COVID-19 Rapid Antigen Testសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា និងព្យាបាលជំងឺកូវីដ-១៩។តេស្តនេះអាចប្រើក្នុងការបែងចែកអ្នកជំងឺពេលទទួលសេវាសុខាភិបាលផងដែរ។ ដើម្បីបញ្ជៀស និងកាត់បន្តយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

2

3

4

5

6

7

8

9

10

11

សូមទស្សនាវីដេអូខាងក្រោម៖