អានហើយហួសចិត្ដ! សន្សំលុយសម័យថ្មី ពេលរួមមេត្រីម្តងៗប្តីត្រូវបង់ប្រាក់ជាមុនសិនបើអត់ទេ ប្រពន្ធថា No ហើយ

ហ្វីលីពីន៖ វិធីដែលប្រពន្ធសុំលុយមុននឹងរួមមេត្រី ដើម្បីសន្សំនេះ វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងពិតជាមិននឹកស្មានមែន ថាមានប្រពន្ធចេះគិតគូរបែបនេះ ដែលធ្វើឲ្យល្បី មានការចែករំលែកពេញបណ្ដាញសង្គមអ៊ីនធើណេត អំពីរូបភាពរបស់បុរសម្នាក់អង្គុយរាប់លុយ និងលុយជាច្រើន។

1

លោក Sarmiento Mendoza ដែលជាប្ដីរបស់នារីម្នាក់ ដែលគាត់រៀបការ មានកូនស្រីម្នាក់ បានអង្គុយរាប់លុយប្រពន្ធដែលបានសន្សំពីការសុំមុនពេលរួមមេត្រី ។ រាល់ពេលដែលគាត់ មានអារម្មណ៍ចង់ឡើងឋានសួគ៌ជាមួយនឹងប្រពន្ធ នាងតែងតែទារលុយ ចំនួន ៥០០ពីស៊ូ (រូបិយប័ណ្ណហ្វីលីពីន) ប្រហែលស្មើនឹង ១០$ ហើយបើគ្មានលុយឲ្យទេ ដាំចេកទៅ ថាបានដេកជាមួយនឹងប្រពន្ធឡើយ ។

2

ចាប់តាំងពីលោកត្រូវចំណាយលុយ រាល់ពេលដេកជាមួយនឹងប្រពន្ធរួចមក រូបលោកមិនហ៊ាន ដើរលេងផឹកស៊ីទៀតឡើយ ដោយសារតែខ្លាចគ្មានលុយឲ្យប្រពន្ធ។ ប៉ុន្តែការចំណាយរបស់លោកជាមួយនឹងប្រពន្ធ ពិតជាធ្វើឲ្យលោក មានការភ្ញាក់ផ្អើល សប្បាយចិត្ត និងក្ដុកក្ដួលជាខ្លាំង ដោយសារតែការធ្វើបែបនេះអស់រយៈពេលមួយឆ្នាំ ស្រាប់តែប្រពន្ធរបស់លោក ឲ្យរាប់លុយជាច្រើន ដែលសុទ្ធសឹងជាលុយចំណាយក្នុងការរួមមេត្រីក្នុងមួយលើកៗជាមួយនាង៕ ប្រភពពីៈ KRD

3

4

5

6

7

8