គេងក្នុងបន្ទប់ជួលជាមួយគ្នា ៥នាក់ ព្រឹកឡើងរឹងស្តូកម្នាក់ ពេទ្យមកពិនិត្យសង្ស័យកើតកូវីដ-១៩

ខេត្តឧត្តរមានជ័យៈ យុវជនប្រុសស្រីមួយក្រុមមានគ្នាចំនួន ៥នាក់ បានគេងក្នុងបន្ទប់ជួលជាមួយគ្នា លុះព្រឹកឡើងឃើញស្លាប់ ១នាក់ បង្ករឲ្យភ្ញាក់ផ្អើលអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានមកពិនិត្យយកសំណាកសង្ស័យកើតជំងឺកូវីដ-១៩។

01

ហេតុការណ៍នេះកើតឡើងកាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៨.៣០នាទីព្រឹក នៅទីតាំងបន្ទប់ជួលឈ្មោះ អឿន រ៉ា ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនដែលស្លាប់នោះមានឈ្មោះ ស ថុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាសន្តិសុខ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

02

03

ដោយឡែក យុវជន ០៤នាក់ទៀត ដែលជាមិត្តភ័ក្តសព មានដូចជា៖

១-ឈ្មោះ មឿន វល័ក្ខ ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិអណ្តូង ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។

២-ឈ្មោះ ស្រី លា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោ ងខេត្តឧត្តរមានជ័យ។

៣-ឈ្មោះ ស្រូន វាសនា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

៤-ឈ្មោះ ចាន់ រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

04

យុវជនទាំង ៤នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ សួរនាំរកហេតុផល និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ចំពោះសាកសព សមត្ថកិច្ចយកទៅបូជានៅវត្តធម្មយុត្តិ។

05

06

07

08

 

ប្រភពពីៈ ហ្វេសប៊ុក