ខេត្ដព្រះសីហនុ! អាជីវករផ្សារលើ ៧១នាក់ និង ៤នាក់ ផ្សេងទៀត រកឃើញជំងឺកូវីដ-១៩

ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារចំនួន ៧១នាក់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ០៤នាក់៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ។

ដើម្បីជា្របកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Photo_2021 04 18_12 32 52

Photo_2021 04 18_12 32 58

Photo_2021 04 18_12 33 02