ដឹកប្រពន្ធទៅរកមន្ទីរពេទ្យដើម្បីសម្រាលកូនទាំងកណ្តាលយប់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ (មានវីដេអូ)

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ តាមការបង្ហោះសារហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា៖

14

«កម្លាំងពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូអមបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន។

15

នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីយប់ ដោយបានឃើញបុរសម្នាក់កំពុងដឹកប្រពន្ធតាមម៉ូតូ ដើម្បីរកមន្ទីរពេទ្យសម្រាប់ប្រពន្ធសម្រាលកូន ស្របពេលដែលកម្លាំងពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( S.D.U) កំពុងតែល្បាត ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ បានឃើញ ដោយក្តីអាណិត និងបារម្មណ៍ខ្លាចប្រពន្ធបងប្រុស សម្រាលកូននៅតាមផ្លូវ កម្លាំងក៏បានជិះអមដំណើរជូនគាត់ទៅដល់មន្ទីរពេទ្យអង្គដួងដោយសុវត្ថិភាព»៕

17

16

18

19