ខ្លាំងមែន! សមត្ថកិច្ចចាប់ឃាត់ខ្លួនចៅអធិការវត្ត ២អង្គ បន្លំខ្លួនជានគរបាល ណាត់គ្នាផឹកស្រា លួចមកលេងចាក់អាប៉ោង

កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ បានឃាត់រថយន្ត ២គ្រឿង ធ្វើដំណើរមកពីទិសខាងជើង ទៅទិសខាងត្បូងនៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ។

នៅក្នុងរថយន្តឃើញព្រះសង្ឃ ២អង្គ គួរអោយសង្ស័យ កម្លាំងសមត្ថកិច្ចក៏បាននិមន្តមកសួរនាំនៅអធិការនគរបាលស្រុកបសេដ្ឋ ព្រះសង្ស២អង្គ មានព្រះនាមដូចជា៖ ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត(បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ព្រះសង្ឃទាំងពីរអង្គ គឺនិមន្តទៅវត្តព្រះលេខាមេគណខេត្ត ដើម្បីធ្វើតាមវិន័យព្រះពុទ្ធសាសនា និងបន្តទទួលទោសតាមនិតិវិធីច្បាប់រដ្ឋផងដែរ ៕

05

នៅក្នុងប្រតិបត្តិការនោះដែរ កម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងមាន៖ ស្រាបៀរចំនួន ៥ កំប៉ុង, តេឡេបញ្ជារ ១ គ្រាប់, ចានអាប៉ោង១, គ្រាប់អាប៉ោងចំនួន ៤ គ្រាប់, ខោអាវចំនួន ១០ កំប៉្លេ និងឯកសណ្ឋាននគរបាលមួយឈុត។

03

02

04

01

ប្រភពពីៈ KBN