ប្រាប់តៗគ្នា! ប្រពន្ធយំហ៊ូពេលបើកទ្វារធំក្លិនឈ្ងៀមពេញបន្ទប់

ថៃ៖ នៅរសៀលថ្ងៃទី១៧ ខែមេសាមានសេចក្ដីរាយការណ៍ពីការរកឃើញសពនៅក្នុងបន្ទប់ជួលមួយកន្លែង នៅស្រុកBang Phli ខេត្ដសាមុតប្រាកាន ប្រទេសថៃ។ អាជ្ញាធរបានបញ្ជូនមន្ដ្រីទៅស៊ើបអង្កេតនៅកន្លែងកើតហេតុបានឃើញបុរសម្នាក់ដែលបានដេកស្លាប់ នៅក្នុងបន្ទប់ដោយរាងកាយនៅជាប់នឹងខ្សែសាកទូរស័ព្ទរបស់សព។

1

ក្នុងការសាកសួរជាមួយប្រពន្ធរបស់សពបាននិយាយថា អ្នកស្លាប់បានចេញពីធ្វើការ ហើយបានចូលគេងក្នុងបន្ទប់។ ចំណែកខ្លួនវិញបន្ទាប់ពីត្រឡប់ពីធ្វើការ បានមកដល់បន្ទប់វិញ ក៏បានឃើញថាប្ដីខ្លួនបានដេកស្លាប់បាត់ទៅហើយ។

2

មន្រ្តីប៉ូលីស ស្រុកBang Phli រួមជាមួយវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Bang Phli កំពុងពិនិត្យ និងប្រមូលភស្តុតាង ដោយមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតនេះទេ។

បើតាមសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ពួកគេសន្និដ្ឋានថាប្រហែលជាត្រូវខ្សែភ្លើងឆក់។ ដោយសារតែនៅពេលបើកបន្ទប់ភ្លាមមានក្លិនឈ្ងៀម។ ពេលនេះសពត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរ និងបានបញ្ជូនទៅមន្ទីរពេទ្យ Ramamutprakarn ដើម្បីធ្វើកោសល្យវិច្ឆ័យ។

ប្រភព៖ សារព័ត៌មានថៃ

៣