លោកជំទាវ ពេជ ចន្ទមុន្នីៈ បួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ

កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ យោងតាមហ្វេសប៊ុកផ្លូវការបស់លោកជំទាវ ពេជ ចន្ទមុន្នី បានរៀបរាប់យ៉ាងកំសត់ថា៖ សុំបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតើពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតើខ្ញុំមានអារម្មណ៍បែបណា?

01

ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរ និងផ្តល់គំនិតគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃើញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។

02

ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ🙏🙏។

សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយើងខ្ញុំ បានខំប្រឹងពេញទំហឹងហើយ តែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទើបយើងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន🙏🙏៕

03

04

05

06

07

08

09

10