Shareបន្ទាន់! រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចកែសម្រួលវិធានការលើសេចក្តីសម្រេចស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្ដក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសេចក្ដីសម្រេចថ្មីនេះបានគូសបញ្ជាក់ច្បាស់ៗថា ក្នុងអំឡុងពេលបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។

ជនណាដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរនិងអនុវត្ដវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានផុសក្នុងផេកផ្លូវការពីសម្តេចនាយករដ្ឋមន្រ្តី។

សូមអានសេចក្ដីលំអិតនៃសេចក្ដីសម្រេចដូចខាងក្រោម៖

១

២

៣

៤

៥

៦