មិនធម្មតាពេកទេ! ផ្សារអូរឫស្សី បូកផ្សារចាស់ ជាង៤០០នាក់កើតកូវីដ១៩

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធទៅនឹងផ្សារទាំងពីរ សរុប៤២៦នាក់ ដោយក្នុងនោះផ្សារអូរឫស្សីមានអ្នកពាក់ព័ន្ធ សរុបចំនួន ៤០៣ នាក់ ត្រូវបានរកឃើញ​ វិជ្ជមានជំងឺកូវីដ-១៩​ គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ២០២១។

២

ផ្សារចាស់អ្នកពាក់ព័ន្ធ សរុបចំនួន ២៣ នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ ។

១

អាស្រ័យដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់បុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារទាំងពីរ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕