ក្ដៅទៀតហើយ(តភាគ)! បុរសដែលអះអាងខ្លួនជាឧត្ដមសេនីយ៍ ការពិតក្លែងក្លាយសោះ(មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីបានសាកសួររួច ខាងស្នងការរាជធានីភ្នំពេញបានថ្លែងក្នុងផេកផ្លូវការរបស់ខ្លួនថា បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣:០០រសៀលនេះ។

172958246_3715044685289173_5113721986424863640_n

សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

172177752_3715044775289164_3980106894429238594_n

នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

171301829_3715044705289171_6905899752080448739_n

171361337_3715044865289155_583224191420610098_n

174778229_3715044785289163_1679859599446228126_n

174165999_3715044891955819_8962074310753277864_n

សូមទស្សនាវីដេអូនៃការចាប់ជនដែលក្លែងបន្លំជានគរបាលជាតិ៖