គ្រាន់តែប្រពន្ធខ្លាចសត្វកន្លាត ប្តីផ្លាស់ប្តូរផ្ទះ ១៨ដង ក្នុងរយៈពេល ៣ឆ្នាំ

ឥណ្ឌាៈ ប្តីប្រពន្ធគូរស់នៅទីក្រុង Bhopal ប្រទេសឥណ្ឌា បានរៀបការជាមួយគ្នានៅឆ្នាំ២០១៧ បុរសជាប្តីមិនបានដឹងទេថាប្រពន្ធរបស់គាត់មានជំងឺខ្លាចសត្វកន្លាតទេ នៅពេលឃើញប្រពន្ធរបស់ខ្លួនឃើញសត្វកន្លាតនៅក្នុងផ្ទះបាយ រត់ចេញក្រៅហើយស្រែកខ្លាំងៗឲ្យជួយ ដែលជាហេតុធ្វើឱ្យសមាជិកគ្រួសារដទៃទៀតមានការភ័យខ្លាច ហើយនាងមិនព្រមចូលផ្ទះបាយទៀតទេ។

01

ការភ័យខ្លាចរបស់នាង ចំពោះសត្វកន្លាតពិតជាជ្រុលពេក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍របស់នាង។

កាលពីឆ្នាំ២០១៨ ប្តីប្រពន្ធមួយគូនេះបានផ្លាស់ប្តូរទីលំនៅជាលើកដំបូង។ ក្នុងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បានផ្លាស់ប្តូរផ្ទះរហូតដល់ ១៨ដង។

02

បុរសជាប្តីបាននាំប្រពន្ធរបស់គាត់ទៅជួបពេទ្យវិកលចរិកឯកជនជាច្រើន ដើម្បីព្យាបាលជំងឺខ្លាចសត្វកន្លាត។ ទោះយ៉ាងណាក៏ដោយ នាងបដិសេធមិនប្រើថ្នាំណាមួយតាមវេជ្ជៈបញ្ជាទេ។ នាងបានអះអាងថា ប្តីរបស់នាងមិនយល់ពីបញ្ហារបស់នាងទេ។

បុរសជាប្តី និងក្រុមគ្រួសារមានការខ្មាសអៀន និងធុញទ្រាន់នឹងទម្លាប់មួយនេះខ្លាំងណាស់ និងបានសម្រេចចិត្តដាក់ពាក្យសុំលែងលះថែមទៀតផង៕

03

04

05

06

07

08

ប្រភព៖ hauterrfly