អាសូរណាស់! ស្ត្រីម្នាក់កើតកូនក្នុងបន្ទប់ទឹកផ្ទះជួល ខណៈប្តីជាជនពិការ នៅពេលបិទខ្ទប់រាជធានីភ្នំពេញ

កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋម្នាក់ រត់មកប្រាប់សមត្ថកិច្ចកំពុងតែប្រចាំការនៅគោលដៅឲ្យជួយផង ដោយឃើញស្ត្រីម្នាក់សម្រាលកូននៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង ទាំងដឹងថាស្រុកគេរក្សាគម្លាត។ មន្ត្រីសមត្ថកិច្ចរងប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួយសង្គ្រោះទាំងម្ដាយទាំងកូនទៅដល់បន្ទីពេទ្យរុស្ស៊ី។

03

ប្រជាពលរដ្ឋ បានឲ្យដឹថា ប្តីរបស់ស្ត្រីដែលសម្រាលកូនក្នុងបន្ទប់ទឹកនេះ គឺជាជនពិការ ទើបសមត្ថកិច្ចខិតខំពុះពារឧបសគ្គមិនថាផ្លូវច្រអៀត ដើម្បីជួយសង្គ្រោះទាំងម្ដាយទាំងកូនឲ្យបានទាន់ពេលវេលា នេះ ហើយជាទឹកចិត្តបងសមត្ថកិច្ចដ៏ល្អ សម្រាប់ប្រជាពលរដ្ឋដែលមានអាសន្នពេលលំបាក៕

07

06

05

04

02

01

ប្រភពពីៈ ហ្វេសប៊ុក