បិទខ្ទប់ប៉ុណ្ណឹងហើយ នៅតែកកស្ទះនៅស្ពានក្បាលថ្នល់ទៀត ឯកឧត្តម ឃួង ស្រេង ព្រមាន

នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ព្រមានថា បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរិតបន្តឹងសេចក្តីសម្រេច អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់មិនមានការយោគយល់ឡើយ។

08

ការអំពាវនាវនេះ គឺនៅពេលឯកឧត្តម កំពុងឈរជើងចាំត្រួតពិនិត្យ និងបញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់នៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩។

09

ឯកឧត្តម បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕