អ្នកនាង សុគន្ធ នីសា ដែលទើបតែជាពីជំងឺកូវីដ-១៩ ទៅដល់សហរដ្ឋអាមេរិកហើយ

កាលពីថ្មីៗ អ្នកនាង សុគន្ធ នីសា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសមួយរូប ដែលត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះ ក្រោយពីកើតជំងឺកូវីដ-១៩ ហើយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនោះ ក៏ស្រាប់តែមានការបង្ហើបថា នាងបានចេញទៅដល់សហរដ្ឋអាមេរិកជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើល។

06

ដោយអ្នកនាង សុគន្ធ នីសា បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកនាងថា ៖ ខ្ញុំបានមកដល់ Boston ថ្ងៃទី 16-04-2021 មានការចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហើយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយើងវិញ ជិត 10ឆ្នាំហើយដែលមិនបានមក។ (អ្វីៗប្រគល់ឲ្យតំណើរ ខ្ញុំអស់ភារកិច្ច)។

10

យ៉ាងណាមិញ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ក៏បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកដែរថា ៖ជូនពរប្អូនស្រីសម្លាញ់ Sokun Nisa ក្នុងការធ្វើដំណើរទៅសហរដ្ឋអាមារិកជាមួយនឹងស្វាម៉ី សូមជូនពរឲ្យយប្អូនស្រី ជួបតែសេចក្តីសុខ សំណាងល្អ និងជៀសផុតពីហានិភ័យផងទាំងពួង សូមឲ្យប្អូនស្រីជួបតែសំណាងល្អគ្រប់ពេលវេលា នឹកពីចំងាយ៕

08

05

04

03

02

01

ប្រភពពីៈ ហ្វេសប៊ុក