ក្រុមគ្រូពេទ្យ ចុះទៅយកសំណាកកូវីដ-១៩លោកផ្កាយ២ និងកូនចៅ ២នាក់ទៀត ដែលបានចាប់ខ្លួនកាលពីយប់មិញ

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ដើម្បីយកសំណាក មនុស្ស ០៣នាក់ ក្នុងនោះលោកផ្កាយ២ និងកូនចៅ២នាក់ ដើម្បីតេស្តិ៍រកមេរោគកូវីដ-១៩ ក្រោយពីឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ជនទាំង៣នាក់ មាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងមានឋានៈអនុប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

Photo_2021 04 17_07 59 24

២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

03

លទ្ធផលតេស្តយ៉ាងណានោះ រងចាំក្រុមគ្រូពេទ្យបង្ហាញជាក្រោយ ក៏ប៉ុន្តែសំណុំរឿងរបស់ជនទាំង៣ ត្រូវបានកសាងបញ្ជូនទៅតុលាការ ជាមុនហើយ៕

06

05

04

02

01