គណៈកម្មការ(គ.វ.ក-១៩) ជូនដំណឹងផ្លូវការអំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា នឹងដំណើរការឡើងវិញ

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងដូសទី២ ជូនដល់បុគ្គលដែលអនុវត្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

800_910e5f1a725c753

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យសាធារណជនទាំងអស់ឲ្យបានជ្រាបថា បុគ្គលដែលអនុវត្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសទី២ មិនអនុញ្ញាតឲ្យបុគ្គលនោះធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដូសលើកទី១បានទេ

ដោយសូមអញ្ជើញធ្វើទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឲ្យមានការហួសថ្ងៃកំណត់សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូសលើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនអ្នកដែលបានចាក់ដូសលើកទី១រួចហើយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីណែនាំ ដូចខាងក្រោម៖

04

05

06

07