វ៉ាក់សាំង Sinovac ៥០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា ក្រោមការបញ្ជាទិញពីចិន

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកវ៉ាក់សាំង។

02

សូមបញ្ជាក់ថា វ៉ាក់សាំង Sinovac ចំនួន ៥០ម៉ឺនដូសនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ៕

03

01