គួរចាក់វ៉ាក់សាំងដូសទី៣! សម្រាប់ការពារជំងឺកូវីដ-១៩ អាចជារឿងចាំបាច់ដើម្បីបង្កើនភាពស៊ាំ

អាមេរិក៖ កាលពីថ្មីៗនេះ លោក David Kessler ប្រធានផ្នែកវិទ្យាសាស្រ្តនៃក្រុមការងារឆ្លើយតបបញ្ហាកូវីដ-១៩របស់សហរដ្ឋអាមេរិក ប្រាប់នៅកិច្ចប្រជុំគណៈកម្មាធិការសភាថា ខណៈសិក្សាលើរយៈពេលភាពស៊ាំរបស់វ៉ាក់សាំងកំពុងធ្វើឡើង គេមើលឃើញថា គួរតែមានការចាក់នៅដូសទី៣ បន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩។

១

ជនដែលងាយរងគ្រោះត្រូវតែទទួលអាទិភាពមុនគេ។ ការចាក់ដូសវ៉ាក់សាំងទី៣ គួរធ្វើនៅចន្លោះ៩ខែទៅ១២ខែក្រោយការចាក់វ៉ាក់សាំងជុំដំបូង។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ក៏លើកឡើងនូវគំនិតស្រដៀងគ្នានេះថា ប្រជាជននានាទំនងតម្រូវឱ្យទទួលដូសទី៣ក្នុងរយៈពេល១២ខែ ហើយនឹងអាចត្រូវចាក់ប្រចាំឆ្នាំផងដែរ។

២

បើតាមទិន្នន័យដំបូង វ៉ាក់សាំង Moderna និងវ៉ាក់សាំង Pfizer អាចមានប្រសិទ្ធភាពបានយ៉ាងតិចរយៈពេល៦ខែ ប៉ុន្តែរយៈពេលជាក់លាក់មិនទាន់បានកំណត់។ អ្នកជំនាញអះអាងថា ការរីករាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងថ្មី និងវីរុសផ្សេងទៀតដែលអាចលេចឡើង នឹងជំរុញឱ្យការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មានតម្រូវការចាក់ជាប្រចាំដូចនឹងការចាក់ថ្នាំគ្រុនផ្តាសាយដែរ។

ដោយឡែក ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការកូវីដ-១៩ លោកស្រី Rochelle Walensky បានឲ្យដឹងថា អាមេរិកកំពុងតាមដានលើអ្នកវិជ្ជមានកូវីដ-១៩ ក្រោយពីការចាក់វ៉ាក់សាំងទាំងពីរដូសរួច។ មនុស្សក្នុងចំណោម ៧៧លាននាក់ ដែលបានទទួលវ៉ាក់សាំងរួចរាល់ មាន៥០០០នាក់ ឆ្លងកូវីដ-១៩ ហើយក្នុងនោះយ៉ាងហោចណាស់ ៣៩៦នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យ និង៧៤នាក់បានស្លាប់។

៣

លោកពន្យល់ថា ការឆ្លងទាំងនោះកើតឡើងដោយសារអ្នកជំងឺមិនមានអង់ទីករខ្លាំង។ ប៉ុន្តែអ្វីដែលគួរអោយបារម្ភនោះ ករណីឆ្លងភាគច្រើនកើតចេញពីវីរុសកូវីដ-១៩ ប្រភេទថ្មី៕ ប្រភពពីៈ Reuters

Photo_2021 04 17_11 37 32

Photo_2021 04 17_11 37 35