សូមប្រកាសបន្ទាន់! ផ្អាកជាបន្ទាន់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសបន្ទាន់ថា តាមការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ត្រូវផ្អាកជាបន្ទាន់ និងជាបណ្ដោះអាសន្នចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១។ ហើយនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវដំណើរការជាធម្មតាឡើងវិញ។

៥ 2

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សូមមេត្តាវិលត្រឡប់ទៅកាន់ទីកន្លែងដែលខ្លួនស្នាក់នៅវិញ ហើយត្រូវរង់ចាំការណែនាំសារជាថ្មី ដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចេញផ្សាយជូននាពេលបន្ទាប់ខាងមុខនេះ៕

ជ្រាបកាន់តែច្បាស់សូមស្ដាប់សារសម្លេងខាងក្រោម៖