ដំណឹងល្អ! ថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ កំពុងធ្វើតេស្តជិតដល់ដំណាក់កាលចុងក្រោយហើយ

អាមេរិក៖ កាលពីថ្មីៗនេះ ក្រុមហ៊ុនឱសថ Merck ដ៏ធំរបស់អាមេរិក បានបង្ហាញថា ពេលនេះក្រុមហ៊ុនកំពុងឈាន ដល់ដំណាក់កាលទី ២ នៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុស ដែលត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

Photo_2021 04 17_10 10 54

ថ្នាំនេះ ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះថា Molnupiravir ជាប្រភេទថ្នាំលេបដែលមានសមត្ថភាព និងប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយអ្នកចូលរួមសិក្សាដំណាក់កាលទី ២នេះដែរ មិនមែនជាអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០នាក់ ដោយរោគសញ្ញាជំងឺកូវីដ-១៩ កើតឡើងក្នុងរយៈពេល ៧ថ្ងៃ នៃការចាប់ផ្តើម។

Photo_2021 04 17_10 10 47

ក្រុមហ៊ុនឱសថ Merck បានបញ្ជាក់ដែរថា ចំនួនឆ្លងវីរុសនៅក្នុងអ្នកចូលរួមជាច្រើនបានធ្លាក់ចុះពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ នៃការប្រើថ្នាំ Molnupiravir នេះ។ ហើយលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា។

Photo_2021 04 17_10 12 10

ក្រុមហ៊ុន ក៏បានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៃថ្នាំ Molnupiravir ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) មុនដំណាច់ឆ្នាំនេះ៕

ប្រភពពីៈ Merck

Photo_2021 04 17_10 10 57

Photo_2021 04 17_10 11 01

Photo_2021 04 17_10 11 04

Photo_2021 04 17_10 11 07