ប៉ូលីសផ្កាយ២ម្នាក់ និងបក្ខពួក ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បំពានគោលការណ៍របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ

Photo_2021 04 17_07 59 10

បានចាប់ឃាត់ខ្លួនវាយខ្នោះលោកប៉ូលីសផ្កាយ២ម្នាក់ និងបក្ខពួក ២នាក់ទៀត ស្ថិតនៅផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួនជាច្រើននាក់ ដែលបំពានគោលការណ៍របស់រាជរដ្ឋាភិបាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា លោកប៉ូលីសផ្កាយ២ និងបក្ខពួក ២នាក់ទៀត មានឈ្មោះដូចជា៖ ១-ឈ្មោះ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ,

Photo_2021 04 17_07 59 24

២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

Photo_2021 04 17_07 59 15

ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។ ជនទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ ប្រភពពីៈ FN

Photo_2021 04 17_07 59 19

Photo_2021 04 17_07 59 28

Photo_2021 04 17_07 59 33

Photo_2021 04 17_07 59 35