បើសង្ស័យថាខ្លួនឆ្លងកូវីដ-១៩ សូមទៅសង្កាត់របស់ខ្លួន ស្នើសុំលិខិតអនុញ្ញាតទៅកាន់ទីតាំងយកសំណាក

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់បងប្អូនអាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈ ក្ដៅខ្លួន ក្អក-កណ្ដាស់ ពិបាកដកដង្ហើម ឬសង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅកាន់ទីតាំងប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួន។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖

02

01