អានហើយហូរទឹកភ្នែក! បណ្តាំអ្នកជំងឺកូវីដ-១៩ ឲ្យគ្រូពេទ្យជួយមើលម្តាយគាត់ដែលឆ្លងកូវីតដូចគ្នា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ យោងតាមហ្វេសប៊ុកឈ្មោះ ស៊ិន តារាវុឌ្ឍ បានសរសេររៀបរាប់យ៉ាងកំសត់ថា៖ អ្នកជំងឺកូវីដ-១៩ម្នាក់ បានផ្តាំផ្ញើឲ្យខ្ញុំជួយមើលថែម្តាយគាត់ផង ព្រោះគាត់ជាប់ព្យាបាលនៅកន្លែងផ្សេង។

ខ្ញុំក៏បានផ្ញើរូបម្តាយគាត់ឱ្យគាត់មើលតាមរយ:Telegram។ គាត់ឃើញរូបម្តាយគាត់រន្ធត់ចិត្តពេក ផ្ញើសារសម្លេងមកយំបណ្តើរផ្តាំផ្ញើបណ្តើរ “អរគុណលោកគ្រូពេទ្យដែលបានផ្ញើរូបឱ្យមើល លោកគ្រូសូមជួយមើលថែម្តាយខ្ញុំផង” ខ្ញុំទប់ចិត្តមិនបានក៏យំតាមគាត់។

2021 04 16_14 52 43

ហេតុអ្វីក៏ខ្ញុំទន់ជ្រាយម៉្លេះ? ខ្ញុំគួរតែក្លាហាន និងលើកទឹកចិត្តឱ្យគាត់រឹងប៉ឹងឡើង និងខំថែខ្លួនឱ្យបានល្អ យកឈ្នះលើជំងឺចង្រៃនេះ។

សូមផ្តាំផ្ញើទៅបងប្អូនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ការរាតល្បាតជំងឺដ៏កាចសាហាវនេះ ឱ្យវារលត់រលាយបាត់ឆាប់ៗនេះទៅ! ថ្ងៃទី១៦មេសា ២០២១ ពីមន្ទីរពេទ្យ “ហ្លួងម៉ែ” ៕

2021 04 16_14 53 17